ខ្សែការពារ យើុ សាហ្វី៖ «យើងត្រូវរក្សាសន្ទុះរបស់យើង ព្រោះយើងមានការចាប់ផ្តើមដ៏ល្អ»

March 13, 2020 - 9:35 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

យឿ សាហ្វី ចង់ឲ្យក្លឹបបាល់ទាត់ភ្នំពេញក្រោន រក្សានូវសន្ទុះរឹងមាំរបស់ពួកគេ ខណៈដែលបានចាប់ផ្តើមយ៉ាងល្អនៅក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាលនេះ។

ក្រុម Red Singha ឈរលើកំពូលតារាងលីគដោយឈ្នះ ៣ និងស្មើជាមួយក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ជាលើកដំបូងក្នុងចំណោម៤ប្រកួតកន្លងមក។

សាហ្វី កំពុងស្ថិតក្នុងទម្រង់លេងយ៉ាងល្អ ខណៈដែលរូបគេជួយក្រុមជើងឯកលីគកំពូលកម្ពុជា ៦ សម័យកាលរក្សាបន្តមិនរបូតគ្រាប់បាល់(clean sheets) ៤លើកជាប់គ្នា។ ភ្នំពេញក្រោន នឹងត្រូវប្រកួតជាមួយប្រកួត អង្គរថាយហ្គឺរ នៅកីឡដ្ឋាន Smart RSN នាថ្ងៃអាទិត្យនេះ ខណៈខ្សែការពារកណ្តាលបន្តជំរុញឱ្យក្រុមរក្សាចិត្តគំនិតឈ្នះដើម្បីសម្រេចគោលដៅរបស់ពួកគេក្នុងការយក ៣ ពិន្ទុពីការជំនួបថ្ងៃអាទិត្យជាមួយក្រុមមកពីខេត្តសៀមរាប។

យើុ សាហ្វី បានប្រាប់គេហទំព័រ ppcfc.com ថា៖«ប្រាកដណាស់វានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយសម្រាប់យើង ហើយពិតណាស់ប្រកួតទាំងអស់មិនងាយស្រួលទេ។ នៅក្នុងការប្រកួតខាងមុខនេះយើងត្រូវធ្វើការជាមួយគ្នាផ្តោតអារម្មណ៍ និងរក្សានូវអ្វីដែលយើងបានធ្វើកន្លងមក»។

«ខ្ញុំគិតថាយើងចាំបាច់ត្រូវរក្សាការងារល្អនេះ និងផ្តោតការយកចិត្តទុកដាក់ដើម្បីទទួលបានភាពរីកចំរើនបន្ថែមទៀតតាមរយៈការប្រកួត បន្ទាប់មកលទ្ធផលវិជ្ជមាននឹងចេញមកនៅពេលក្រោយ។ ការយកឈ្នះចិត្តគំនិតពិតជាសំខាន់ណាស់សម្រាប់ការប្រកួតនេះ»។

«អ្វីដែលសំខាន់បំផុតនោះ គឺធ្វើត្រឹមត្រូវតាមផែនការរបស់គ្រូបង្វឹក។ យើងព្យាយាមអស់ពីសមត្ថភាពដើម្បីរក្សាវា ប៉ុន្តែក្នុងបាល់ទាត់ពេលខ្លះវាមិនងាយស្រួលទេក្នុងការរក្សាការងារដ៏អស្ចារ្យនេះ»៕

មតិយោបល់


អត្ថបទផ្សេងៗ