យ៊ើ សាហ្វី៖ « ហាត់ថ្ងៃដំបូងពិតជាហត់ខ្លាំង ប៉ុន្តែយើងទទួួលបានចំណេះថ្មីៗជាច្រើន! »

October 26, 2018 - 10:47 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កាលពីម្សិលមិញគឺជាការហ្វឹកហាត់ជាលើកដំបូងរបស់ក្រុមឈុតធំនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន បន្ទាប់ពីខកខាតក្នុងការប្រមូលផ្តុំនេះជិតមួយខែ ។

អ្វីដែលកាន់តែពិសេសទៅទៀតនោះក្លឹបបាល់ទាត់ភ្នំពេញក្រោនទើបតែប្រកាសតែងតាំងលោក Leonardo Vitorino ធ្វើជាគ្រូបង្វឹក ហើយលោកក៏សម្តែងការពេញចិត្តជាខ្លាំងលើតំណែងនេះជាខ្លាំងផងដែរ ។ ឆ្លងកាត់ការហ្វឹកហាត់ជាមួយគ្រូបង្វឹកថ្មីកាលពីម្សិលមិញនេះ កីឡាករវ័យក្មេង យ៊ើ សាហ្វី បានបង្ហាញអារម្មណ៍ថាវាជារឿងថ្មីមួយទៀតសម្រាប់ខ្ញុំ និងប្លែកមួយទៀតសម្រាប់ខ្ញុំនៅពេលដែលរូបគេចូលរួមហ្វឹកហាត់ជាលើកដំបូងនេះ ។

ខ្សែការពារវ័យ១៨ឆ្នាំរូបនេះបាននិយាយថា៖ « ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានគ្រូបង្វឹកល្បីមកដឹកនាំក្រុម ការហ្វឹកហាត់របស់គាត់ជាលើកដំបូងនេះគឺផ្តោតទៅលើការគ្រប់គ្រងបាល់ ការលេងបាល់លឿនៗ ហើយនៅពេលបាត់បាល់គឺត្រូវដេញយកឲ្យបានមកវិញ ។ ហាត់ថ្ងៃដំបូងជាមួយគាត់ខ្ញុំពិតជាហត់ខ្លាំង ប៉ុន្តែយើងទទួួលបានចំណេះថ្មីៗជាច្រើន ព្រោះគាត់ជំរុញឲ្យយើងលេងខ្លាំងៗ លើទីលាន » ។

សូមបញ្ជាក់ថានេះជាលើកទីមួយហើយដែលគ្រូបង្វឹកថ្មីលោក Leonardo Vitorino ធ្វើការហ្វឹកហាត់ជាមួយកូនក្រុមជាលើកដំបូងនៅកីឡដ្ឋាន RSN ក្រោយពីការតែងតាំងជាផ្លូវក្នុងការកាត់ដំណែងជាគ្រូបង្វឹកកាលពីថ្ងៃទី២៤ ៕

មតិយោបល់


អត្ថបទផ្សេងៗ