Yudai Ogawa ចូលរួមជាមួយសីង្ហក្រហមភ្នំពេញក្រោន

November 22, 2020 - 12:45 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានកិត្តិយសសូមណែនាំកីឡាករចំណូលថ្មីដែលត្រៀមលេងនៅរដូវកាលថ្មី២០២១នាពេលខាងមុខគឺកីឡាករសញ្ជាតិជប៉ុន Yudai Ogawa ។ កីឡាករដែលមានវ័យ២៤ឆ្នាំរូបនេះបានលេងនៅលីគកំពូលកម្ពុជាក្នុងរយៈពេល២ឆ្នាំកន្លងមកហើយ ហើយរូបគេគឺជាកីឡាករលេចធ្លោរមួយរូបក្នុងចំណោមកីឡាករបរទេសផ្សេងៗដែលប្រកបអាជីពនៅកម្ពុជាផងដែរ ។ Yudai Ogawa ចាប់ផ្តើមលេងបាល់ទាត់ក្នុងឆ្នាំ២០១៥ ជាមួយក្រុម Gifu FC នៅលីគទី២នៃប្រទេសជប៉ុន នៅឆ្នាំ២០១៧រូបគេបានលេងនៅលីគទី៤ប្រទេសប៉ូឡូញជាមួយនឹងក្រុម RTS Widzew Łódź បន្តមកទៀតគឺនៅឆ្នាំ២០១៨គេបានមកចូលរួមជាមួយក្រុមក្រសួងការពារជាតិនៃលីគកំពូលកម្ពុជា ។ នៅឆ្នាំ២០១៩ និង២០២០ ខ្សែបម្រើកណ្តាលរូបនេះបានចូលរួមជាមួយក្រុមអង្គរថាយហ្គឺរដែលមានមូលដ្ឋាននៅទឹកដីខេត្តសៀមរាប ។

សូមបញ្ជាក់ថា Yudai Ogawa គឺជាកីឡាករទីមួយដែលក្លឹបបាល់ទាត់ភ្នំពេញក្រោនបានចុះកិច្ចសន្យាដើម្បីត្រៀមប្រកួតនារដូវកាលខាងមុខ យើងគ្រប់គ្នាសង្ឃឹមថាវត្តមានរបស់កីឡាកររូបនេះនឹងជួយក្រុមឲ្យទទួលបានជោគជ័យនារដូវកាលថ្មីនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ