ចំណាប់អារម្មណ៍របស់ យ៊ើ ម៉ូស្លីម លើការប្រកួតជាមួយក្រុមហុងកុងល្ងាចនេះ

November 19, 2019 - 10:53 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នាវេលាម៉ោង៧ល្ងាចនេះក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជាមួយក្រុមហុងកុង សម្រាប់វគ្គជម្រុះ Preliminary Qualification Round 2 នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 កីឡាករ យ៊ើ ម៉ូស្លីម ដែលកំពុងតែបំពេញបេសកម្មជាមួយក្រុមគោព្រៃកម្ពុជាបានសម្តែងអារម្មណ៍រំភើបចំពោះការប្រកួតក្រៅដីនេះ ។ ម៉ូស្លីមបាននិយាយថា៖ « សម្រាប់ការប្រកួតនេះ ខ្ញុំមានអារម្មណ៍ថារំភើបពេលមកលេងនៅក្រៅដី ហើយចំពោះខ្ញុំផ្ទាល់ ខ្ញុំកាន់តែទទួលបានបទពិសោធន៍ច្រើនបន្ថែមទៀតទាក់ទងជាមួយនឹងការត្រៀមខ្លួន ក៏ដូចជាការអភិវឌ្ឍន៍ខ្លួននៅថ្ងៃមុខផងដែរ » ។

ជុំវិញនឹងការត្រៀមខ្លួននៃការប្រកួតនេះកីឡាកររូបនេះបានបន្ថែមថា៖ « នេះជាការប្រកួតក្រៅដីរបស់ក្រុមកម្ពុជាយើង ខ្ញុំសង្កេតឃើញថាម្នាក់ៗមានការត្រៀមខ្លួនល្អ ហើយយើងចង់បាន៣ពិន្ទុនៅក្រៅដីនេះ ដើម្បីកុំអោយនៅបាតតារាង » ។

គួររំលឹកផងដែរថាឆ្លងកាត់ការប្រកួតកាលពីជើងទីមួយរវាងក្រុមគោព្រៃកម្ពុជា និងក្រុមហុងកុងនៅពហុកីឡដ្ឋានជាតិ ក្រុមទាំងពីរបានត្រឹមតែស្មើគ្នា១-១ ៕

មតិយោបល់


អត្ថបទផ្សេងៗ