យឿ ម៉ូស្លីម បន្តកិច្ចសន្យាជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន រហូតដល់ឆ្នាំ២០២២

January 16, 2020 - 4:33 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ខ្សែបម្រើការពារស្លាប យឿង ម៉ូស្លីម បានសម្រេចបន្តកិច្ចសន្យាជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន រហូតដល់ឆ្នាំ២០២២។

ម៉ូស្លីម បានចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ចាប់តាំងពីយុវជនថ្នាល និងបញ្ចប់ការសិក្សានៅក្រុមយុវជនថ្នាល មុនពេលដំឡើងមកកាន់ក្រុមធំនៅឆ្នាំ២០១៥ និងឈ្នះពានលីគកំពូលកម្ពុជានារដូវកាលដំបូង។

កីឡាករវ័យ២២ឆ្នាំរូបនេះ បង្ហាញខ្លួន២៤លើក រកបាន៥គ្រាប់ និងបញ្ជូនបាល់២លើក គ្រប់ពានរង្វាន់ទាំងអស់(លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន)៕

មតិយោបល់


អត្ថបទផ្សេងៗ