ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានបញ្ចប់កុងត្រាជាមួយលោក Yasuyuki Yoshida និងលោក Samuel Mannings

October 3, 2018 - 3:09 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា ក្លឹបបានសម្រេចចែកផ្លូវគ្នាជាមួយគ្រូបង្វឹកអ្នកចាំទីលោក Yasuyuki Yoshida និងលោក Samuel Mannings ដែលជាគ្រូពេទ្យក្រុមឈុតធំនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន ។

គួរបញ្ជាក់ថាលោក Yasuyuki Yoshida បានចូលរួមជាមួយក្លឹបភ្នំពេញក្រោនកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ចំនែកឯលោក Samuel Mannings បានចូលរួមនៅថ្ងៃខែមករា ឆ្នាំ២០១៨ ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់លោកទាំងពីរឲ្យទទួលបានជោគជ័យក្នុងអាជីពនាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ