ពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារីឆ្នាំ២០១៩ បន្តពន្យាពេលជាលើកទី៤

December 5, 2019 - 12:48 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារីឆ្នាំ២០១៩ ដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងបន្តពន្យាពេលការប្រកួតជាលើកទី៤ ដោយក្នុងនោះក្រុមបាល់ទាត់នារីភ្នំពេញក្រោន ក៏ជាក្រុមមួយក្នុងចំណោម១០ផ្សេងទៀតដែលនឹងចូលរួម។

យ៉ាងណា ពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារីឆ្នាំ២០១៩ គ្រោងនឹងលើកចាប់ផ្តើមការប្រកួតទៅថ្ងៃទី ១១ ខែ​ ធ្នូ ឆ្នាំ២០១៩ នៅលើទីលានសាលាបាល់ទាត់ជាតិបាទី។

សម្រាប់ការចាប់ឆ្នោតបែងចែកពូលនឹងធ្វើឡើងនាថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០១៩។

នេះគឺជាការពន្យាលើកទី៤ បន្ទាប់ពីគម្រោងលើកដំបូងគ្រោងចាប់ផ្តើមថ្ងៃទី ២៨ ខែ កក្កដា និងបន្តទៅដល់ខែសីហា បន្ទាប់មកគ្រោងចាប់ផ្តើមដើមខែថ្ងៃទី ១​ ខែកញ្ញា ខណៈពេលនេះបន្តពន្យារហូតដល់ថ្ងៃទី ១១ ខែ​ ធ្នូ៕

មតិយោបល់


អត្ថបទផ្សេងៗ