ស្វាគមន៍កីឡាករចំណូលថ្មីសេង សារ៉ាវុធ

June 26, 2019 - 3:40 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានសេចក្តីសោមនស្សរីករាយសូមបង្ហាញជូនកីឡាករចំណូលថ្មីកូតកាត់ខ្មែរ-បារាំង គឺកីឡាករ សេង សារ៉ាវុធ ដែលរូបគេនឹងលេងក្នុងតំណែងជាខ្សែបម្រើប្រយុទ្ធ ។ កីឡាករដែលមានឈ្មោះហៅក្រៅ Abey រូបនេះបានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួននៅឆ្នាំ២០០៩ ជាមួយនឹងក្រុម FC Argentan ដែលលេងក្នុងកម្រិតអាយុក្រោម១៧ឆ្នាំ រហូតដល់ឆ្នាំ២០១៤ រូបគេបានផ្លាស់ទៅលេងនៅ US Alencon (Honneur Division) នៅឆ្នាំ២០១៥-២០១៦ លេងនៅក្លឹប As Sarceaux (Honneur Division) នៅឆ្នាំ២០១៦-២០១៨ បានលេងនៅក្លឹប AS Version នឹងចំណាយពេលកន្លះឆ្នាំនៅក្លឹប FC Caen Sud Ouest (Divison 3) ។

 

យើងសង្ឃឹមថាវត្តមានរបស់កីឡាករវ័យ២៥ឆ្នាំរូបនេះនឹងជួយរួមចំនែកជាមួយមិត្តរួមក្រុម ដើម្បីប្រជែងក្នុងការប្រកួតទាំងពានរង្វាន់សម្តេចហ៊ុន សែន ក៏ដូចជាពានរង្វាន់លីគកំពូលកម្ពុជានាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ