ស្វាគមន៍កីឡាករ សេង កុសែន

February 11, 2019 - 1:48 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានសេចក្តីសោមនស្សរីករាយសូមបង្ហាញជូនកីឡាករចំណូលថ្មីគឺកីឡាករ សេង កុសែន ដែលជាកីឡាករមានបទពិសោធន៍ច្រើននៅលីគកំពូលកម្ពុជារបស់យើង ។ កីឡាករលេងក្នុងតំណែងជាខ្សែការពាររូបនេះបានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួន ជាមួយក្រុមកងទ័ព​ជើងទឹក​ ក្នុងឆ្នាំ២០០៧ ហើយបានបន្តលេងជាមួយក្រុមមួយចំនួនទៀតដូចជា៖​ នៅឆ្នាំ២០០៩ លេងជាមួយក្រុម Spark FC នៅឆ្នាំ២០១១ លេងជាមួយក្រុមគីរីវង់សុខសែនជ័យ នៅឆ្នាំ២០១៣ លេងជាមួយក្រុមបៀប្រាយយូណាយធីត នៅឆ្នាំ២០១៤ លេងជាមួយក្រុមត្រាយអាស៊ី នៅឆ្នាំ២០១៥ លេងជាមួយក្រុមអាស៊ីអឺរ៉ុប និងក្រុមស៊ីម៉ាក់ នៅឆ្នាំ២០១៦ លេងជាមួយក្រុមបឹងកេត នៅឆ្នាំ២០១៧ លេងជាមួយក្រុមវេស្ទើនភ្នំពេញ និងឆ្នាំ២០១៨ លេងជាមួយក្រុមសូលទីឡូអង្គរ ។

សូមបញ្ជាក់ថា កីឡាករវ័យ២៨ឆ្នាំរូបនេះជាកីឡាករដែលធ្លាប់លេងជាមួយក្លឹបអាជីពជាច្រើននៅលើលីគកំពូលរបស់យើង ហើយយើងសង្ឃឹមថាវត្តមានរបស់កីឡាកររូបនេះនឹងជួយរួមចំនែកជាមួយមិត្តរួមក្រុម ដើម្បីឲ្យក្លឹបទទួលបានជោគជ័យក្នុងការប្រកួតប្រជែងនាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ