សូមស្វាគមន៍វត្តមានសមាជិកថ្មីរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន

December 6, 2018 - 11:09 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមស្វាគមន៍ចំពោះសមាជិកថ្មី២រូបគឺលោកគ្រូកាយសម្បទា Luiz Andre Bastos Leandro និងគ្រូពេទ្យចលនា Pedro Icaro Marques Benevenuto

សូមជម្រាបថាលោក Luiz Andre មានបទពិសោធន៍ជាច្រើនឆ្នាំលើការបង្វឹកកាយសម្បទាកីឡាករជាពិសេសលើផ្នែកកម្លាំងដែលធ្លាប់ធ្វើការនៅក្លឹបមួយចំនួនដូចជា៖ ជាមួយក្រុមជម្រើសជាតិហៃទី ក្លឹប Dempho Sport Club របស់ប្រទេសឥណ្ឌា ក្លឹប Al Arabi និងក្លឹប Al Hamrya របស់ ហើយក្លឹបមួយចំនួននៅប្រទេសប្រេស៊ីល Fluminense FC និង Sampaio Correia FC

ចំនែកឯ Pedro Icaro វិញបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យនៅរដ្ឋ Ceara របស់ប្រទេសប្រេស៊ីល ហើយក៏បានធ្វើការជាមួយក្លឹប Ceara Sporting Club រយៈពេល៤ឆ្នាំផងដែរ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសង្ឃឹមថាវត្តមានអ្នកទាំងពីរនឹងជួយជ្រោមជ្រែងកីឡាកររបស់យើងឲ្យទទួលបានជោគជ័យ ក្នុងការប្រកួតប្រជែងនាពេលខាងមុខ ។

មតិយោបល់


អត្ថបទផ្សេងៗ