សូមស្វាគមន៍កីឡាករចំណូលថ្មី Shuhei Mitsuhashi

March 6, 2019 - 3:52 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានសេចក្តីសោមនស្សរីករាយសូមបង្ហាញជូនកីឡាករចំណូលថ្មីគឺកីឡាករ Shuhei Mitsuhashi ដែលជាជនជាតិជប៉ុន មានអាយុ២៥ឆ្នាំ ។ កីឡាករលេងក្នុងតំណែងជាខ្សែបម្រើប្រយុទ្ធរូបនេះបានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួន ជាមួយក្រុមថ្នាលរបស់ក្លឹប Shonan នៅអាយុ១២ឆ្នាំ នៅអាយុ១៥ឆ្នាំរូបគេបានចូលជាមួយក្លឹបបាល់ទាត់ Maebashi Ikuei បន្ទាប់មករូបគេបានចូលរួមជាមួយក្រុម Kanto Gakuin University ពីឆ្នាំ២០១៣ ដល់២០១៦ និងចុងក្រោយនេះលេងនៅក្លឹបបាល់ទាត់ Fukushima United ដែលជាលីគទីបីរបស់ប្រទេសជប៉ុន ។

យើងសង្ឃឹមថាវត្តមានរបស់កីឡាករ Shuhei Mitsuhashi នឹងជួយរួមចំនែកជាមួយមិត្តរួមក្រុម ដើម្បីឲ្យក្លឹបទទួលបានជោគជ័យក្នុងការប្រកួតប្រជែងនាពេលខាងមុខ ៕

 

 

មតិយោបល់


អត្ថបទផ្សេងៗ