ភ្នំពេញក្រោន ចុះកិច្ចសន្យាខ្សែបម្រើជម្រើសជាតិអាហ្គានីស្ថាន Mustafa Zazai

June 30, 2019 - 1:20 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លិប ភ្នំពេញក្រោន មានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញនូវកីឡាករចំណូលថ្មី Mustafa Zazai។ ខ្សែបម្រើរូបនេះធ្លាប់លេងជាយុវជនថ្នាលរបស់ក្លិប Hamburger SV របស់អាល្លឺមង់ អំឡុងឆ្នាំ ២០០៦ ដល់ ២០០៩ និងចាប់ផ្តើមកីឡាករអាជីពជាមួយក្លិប VfB Lübeck លើទឹកដីអាល្លឺម៉ង់ដដែលអំឡុងឆ្នាំ ២០១២ និង២០១៣។

ខ្សែបម្រើប្រយុទ្ធអន្តរជាតិអាហ្គានីស្ថាន វ័យ២៦ឆ្នាំរូបនេះ បង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិ ចំនួន៣០លើក និងរកបាន៤គ្រាប់។

សូមស្វាគមន៍កីឡាករចំណូលថ្មីរបស់យើង Mustafa Zazai!

មតិយោបល់


អត្ថបទផ្សេងៗ