ស្វាគមន៍កែវ សុង៉នដែលជាអ្នកចាត់ការក្រុមឈុតធំថ្មីរបស់យើង

November 7, 2018 - 10:23 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានសេចក្តីសោមនស្សរីករាយ និងសូមជម្រាបជូនអ្នកគាំទ្រក៏ដូចជាសាធារណជនឱ្យបានជ្រាបថា ក្លឹបបានតែងតាំងអតីតខ្សែប្រយុទ្ធឆ្នើមរបស់យើងគឺកីឡាករ កែវ សុង៉ន ជាអ្នកចាត់ការក្រុមឈុតធំរបស់យើង ។

សូមបញ្ជាក់ថាសុង៉នបានចាប់ផ្តើមចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនចាប់តាំងពីឆ្នាំ២០០៧ ហើយរូបគេក៏បានជួយក្រុមជាច្រើនទាំងក្នុងការប្រកួត ក៏ដូចជាការចែករំលែកបទពិសោធន៍ដែលខ្លួនមានទៅកាន់មិត្តរួមក្រុមដែរ ។

យើងសង្ឃឹមយ៉ាងជឿជាក់ថា ក្នុងនាមជាអ្នកចាត់ការទូទៅក្រុមឈុតធំថ្មីនេះ រូបគេនឹងជួយសម្រួលការងារ ក៏ដូចជាបន្តចែករំលែកបទពិសោធន៍ទៅកាន់ក្រុមកីឡាកររបស់ក្លឹបតទៅទៀត ។ ក្លឹបបាល់ទាត់សូមជូនពរដល់សុង៉នឲ្យទទួលបានជោគជ័យក្នុងការកាន់តំណែងថ្មីមួយនេះ!

មតិយោបល់


អត្ថបទផ្សេងៗ