ស្វាគមន៍វត្តមានកីឡាករចំណូលថ្មី Tae Woong Kim

December 12, 2018 - 5:30 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានសេចក្តីសោមនស្សរីករាយសូមណែនាំអ្នកគាំទ្រនូវកីឡាករចំណូលថ្មីជនជាតិកូរ៉េខាងត្បូង គឺកីឡករ Tae Woong Kim ដែលលេងក្នុងតួនាទីជាខ្សែបម្រើប្រយុទ្ធ ។ កីឡាករ Tae Woong Kim ទើបតែមានវ័យត្រឹមតែ២៣ឆ្នាំ និងបានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួននៅឆ្នាំ២០១៣ ដោយលេងជាមួយ Won Kwang Digital University ពីឆ្នាំ២០១៥ ដល់២០១៦ លេងនៅក្លឹប Cheon Ahn City Hall FC ឆ្នាំ២០១៧ លេងនៅក្លឹប Seoul Utd ហើយថ្មីៗនេះគឺនៅឆ្នាំ២០១៨ លេងនៅក្លឹប Ranong Utd របស់ប្រទេសថៃ ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានការរំពឹងយ៉ាងមុតមាំថា Tae Woong Kim នឹងរួមចំណែកយ៉ាងសំខាន់ជាមួយមិត្តរួមក្រុមដទៃ ដើម្បីជួយក្លឹបឲ្យទទួលបានជោគជ័យ ក្នុងរដូវកាលថ្មី នាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ