សូមស្វាគមន៍នូវការវិលត្រលប់មកវិញរបស់កីឡាករ នៅ សុសិលា

December 15, 2018 - 5:30 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមស្វាគមន៍នូវវត្តមានកីឡាករដែលមានបទពិសោធន៍ជាច្រើននៅលីគកំពូលកម្ពុជាគឺកីឡាករ នៅ សុសិលា ។

ខ្សែបម្រើប្រយុទ្ធ នៅ សុសិលា មានវ័យ៣៣ឆ្នាំ នឹងបានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនជាលើកដំបូងនៅឆ្នាំ២០០៥ ជាមួយក្លឹបបាល់ទាត់ក្រសួងការពារជាតិ នៅឆ្នាំ២០១២ ដល់ឆ្នាំ០១៣ រូបគេបានចូលរួមជាមួយក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយរូបគេក៏ធ្លាប់ចូលរួមជាមួយក្លឹបភ្នំពេញក្រោននៅឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ បន្ទាប់មកបានបន្តលេងនៅក្លឹបអង្គរថាយហ្គឺរ២ឆ្នាំ និងឆ្នាំ២០១៨លេងនៅក្លឹបបាល់ទាត់វិសាខា ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមសម្តែងសេចក្តីរីករាយនូបការត្រលប់មកវិញរបស់កីឡាករជើងចាស់រូបនេះ ហើយសង្ឃឹមថាវត្តមានរបស់សីលានឹងជួយក្លឹប ក៏ដូចជាចែករំលែកបទពិសោធន៍ដែលខ្លួនមានទៅឲ្យកីឡាករក្មេងៗក្នុងក្រុម ដើម្បីទទួលបានជោគជ័យក្នុងការប្រកួតនាពេលខាងមុខ ៕

មតិយោបល់