សប្តាហ៍ទី៧ ក្លឹបភ្នំពេញក្រោន ស្មើរជាមួយក្រុមអាសុីអឺរ៉ុប នៅកីឡដ្ឋាន RSN

May 28, 2018 - 2:31 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនទទួលក្រុមដែលកំពុងឡើងជើងអាសុីអឺរ៉ុប ។ ស្ថិតក្រោមអ្នកទស្សនាប្រមាណជាង ១០០០នាក់ ក្រុមភ្នំពេញក្រោនបានព្យាយាមដាក់សម្ពាធខ្លាំងលើក្រុមភ្ញៀវទាំងវគ្គទីមួយ និងវគ្គទីពីរ ។ គ្រាប់បាល់នាំមុខរបស់ក្រុមភ្ញៀវបានកើតឡើងនៅនាទីទី៥៥ ដោយកីឡាករ Momoh Sumaila ហើយបន្តដល់នាទីទី៧៨ ខ្សែបម្រើវ័យក្មេង អ៊ិន សុដាវីដ បានរកគ្រាប់តាមស្មើរឲ្យក្រុមភ្នំពេញក្រោន ។

គួរបញ្ជាក់ផងដែរថា ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញនេះក្រុមទាំងពីរបានត្រឹមតែចែកគ្នាម្នាក់មួយពិន្ទុ ពោលគឺក្រុមភ្នំពេញក្រោន មាន១១ពិន្ទុ ឈរលេខរៀងទី៦ ចំនែកឯក្រុមអាសុីអឺរ៉ុប មាន៨ពិន្ទុ ឈរលេខរៀងទី៨ លើតារាងនៃលីគកំពូលកម្ពុជា ៕

រូបភាពបន្ថែមនៃការប្រកួត

មតិយោបល់


អត្ថបទផ្សេងៗ