សប្តាហ៍ទី៦ ក្រុមបាល់ទាត់ភ្នំពេញក្រោន ឈ្នះក្រុមប៉ូលិសនៅកីឡដ្ឋាន RSN

May 21, 2018 - 10:35 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្នុងព្រឹត្តិការណ៍នៃលីគកំពូលកម្ពុជា នាសប្តាហ៍ទី៦ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ក្រុមបាល់ទាត់ភ្នំពេញក្រោនបានធ្វើការប្រកួតជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅកីឡដ្ឋាន RSN ដែលជាទឹកដីរបស់ខ្លួន ។ នេះជាការប្រកួតក្នុងដីលើកទី៣ របស់ក្រុមបាល់ទាត់ភ្នំពេញក្រោនសម្រាប់រដូវកាលថ្មីនេះ ហើយជាលទ្ធផលគឺក្រុមរបស់យើងបានយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិក្រោមលទ្ធផលយ៉ាងត្រចះត្រចង់ ៤-០ ។

ក្រោមការប្រកួតដ៏តឹងតែងរវាងក្រុមទាំងពីរ យើងសង្កេតឃើញថា ក្រុមបាល់ទាត់ភ្នំពេញក្រោនព្យាយាមដាក់សម្ពាធខ្លាំង លើក្រុមភ្ញៀវចាប់ពីវគ្គទី១ ហើយគ្រាប់បញ្ចូលទីចាប់ផ្តើមពីនាទីទី៣៦ ដែលជាការទាត់បាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ អ៊ុក សុវណ្ណ បន្តដល់នាទីទី៥៣ ទាត់បញ្ចូលទីដោយកីឡាករ សុិន កក្កដា ហើយនៅនាទីទី៦៧ តែតបញ្ចូលទីដោយកីឡាករ Atsushi Shirota ចំនែកឯគ្រាប់ចុងក្រោយទាត់បញ្ចូលទីដោយកីឡាករ អ៊ុក សុវណ្ណ ដដែល ពោលគឺការទាត់បាល់ពិន័យដោយសេរី លើតំបន់គ្រោះថ្នាក់របស់ក្រុមប៉ូលីស ។ 

សូមបញ្ជាក់ផងដែរថា ៣ពិន្ទុនៃជ័យជំនះសប្តាហ៍ទី៦នេះ វាពិតជាសំខាន់សម្រាប់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដើម្បីឈានទៅរកការប្រកួតប្រជែងបន្តទៀត នៃការប្រកួតក្នុងព្រឹត្តិការណ៍មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨នេះ ៕

រូបភាពបន្ថែមនៃការប្រកួត

មតិយោបល់


អត្ថបទផ្សេងៗ