សប្តាហ៍ទី៤ ក្រុមភ្នំពេញក្រោន បរាជ័យជាលើកដំបូងពេលប៉ះជាមួយនឹងក្រុមណាហ្គា

April 8, 2018 - 7:32 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅសប្តាហ៍ទីបួននេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនទទួលស្វាគមន៍ក្រុមខ្លាំងណាហ្គា ដែលជាក្រុមឈរលើលេខពីរក្នុងតារាងបណ្តោះអាសន្ននៃលីគកំពូលកម្ពុជា ពោលគឺមាន ៧ពិន្ទុស្មើរគ្នានឹងក្រុមភ្នំពេញក្រោន ។ ក្រុមដែលមិនទាន់ស្គាល់ពាក្យថាចាញ់ទាំងពីរនេះ បានធ្វើការប្រកួតយ៉ាងស្វិតស្វាញក្រោមការចូលរួមទស្សនាពីអ្នកគាំទ្រប្រមាណប្រហែលជាង ១០០០នាក់ ។ នៅនាទីទី ៣៤ ខ្សែប្រយុទ្ធក្រុមណាហ្គាគឺកីឡាករ Bisan George បានទាត់បញ្ចូលទីនាំមុខក្រុមភ្នំពេញក្រោន ហើយលទ្ធផលនេះបានបន្តរហូតដល់បញ្ជប់ការប្រកួត ។ អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរនោះគឺនៅនាទីទី ៦៩ គឺខ្សែការពាររបស់ក្រុមភ្នំពេញក្រោន កីឡាករអ៊ុក សុវណ្ណមានការប៉ះទង្គិចគ្នាជាមួយកីឡាករសួង វីរៈ ហើយលោកអាជ្ញាកណ្តាលសម្រេចផ្តល់កាតក្រហមដល់ សុវណ្ណ ។

សូមបញ្ជាក់ថា នេះគឺជាបរាជ័យលើកដំបូងបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនក្នុងរដូវកាលនេះ ដែលសរុបជាលទ្ធផលសម្រាប់ការប្រកួតកន្លងមកគឺ ចាញ់២ ស្មើរ១ នឹងចាញ់១ ៕

រូបភាពបន្ថែមនៃការប្រកួត

មតិយោបល់


អត្ថបទផ្សេងៗ