សប្តាហ៍ទី១៣ ក្រុមភ្នំពេញក្រោនប្រកួតចាញ់ក្រុមក្រសួងការពារជាតិក្រោមលទ្ធផល ១-៥ លើដីរបស់ខ្លួន

July 9, 2018 - 1:59 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតរវាងក្រុមភ្នំពេញក្រោន នឹងក្រុមក្រសួងការពារជាតិត្រូវបានបញ្ចប់កាលពីម្សិលមិញក្រោមលទ្ធផល ១-៥ នាសប្តាហ៍ទី១៣នេះ ។ បើតាមការគ្រោងទុកការប្រកួតនឹងត្រូវចាប់ផ្តើមនាម៉ោង ៦.០០ ល្ងាច តែដោយសារតែមានភ្លៀងធ្លាក់ខ្លាំងលើទីលាន ទើបធ្វើឲ្យការប្រកួតមានការពន្យារពេលរហូតដល់មួយម៉ោង ។ ស្ថិតក្រោមអ្នកចូលរួមទស្សនាប្រមាណជាង ៣៣០នាក់ នៅកីឡដ្ឋាន RSN ត្រូវបានគេចាត់ទុកថានេះជាការប្រកួតមួយដ៏តានតឹងមួយសម្រាប់សប្តាហ៍ទី១៣នេះ ។

ក្រុមម្ចាស់ផ្ទះបានរកគ្រាប់បាល់នាំមុខមុននៅនាទីទី ១៧ នៃវគ្គទីមួយ ដោយកីឡាករ Valci Junior ប៉ុន្តែក្រុមភ្ញៀវបានរកគ្រាប់បាល់បានដល់ទៅ ៥គ្រាប់នៅវគ្គទីពីរ ដែលធ្វើឲ្យពួកគេទទួលបានជ័យជំនះតែម្តង ៕

រូបភាពបន្ថែមនៃការប្រកួត

 

មតិយោបល់


អត្ថបទផ្សេងៗ