ភ្នំពេញក្រោននឹងធ្វើសន្និសីទសារព័ត៌មានស្តីពីការប្រកួតនៅថ្ងៃស្អែកនេះ តាមរយៈគណនីយូធូបផ្លូវការរបស់ក្លឹប

July 2, 2020 - 12:29 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងធ្វើសន្និសីទសារព័ត៌មានជាមួយលោកគ្រូបង្គោល ស៊ុំ វណ្ណា ជុំវិញនឹងការប្រកួតជាមួយក្រុមវិសាខានៅថ្ងៃស្អែកនេះវេលាម៉ោង២រសៀល លើគណនីយូធូបផ្លូវការរបស់ក្លឹប Phnom Penh Crown FC ។ សូមជម្រាបថាតាមរយៈការធ្វើសន្និសីទសារព័ត៌មានលើប្រព័ន្ធអ៊ីនធើណេត (Online) នេះគឺដើម្បីបញ្ចៀសនូវការជួបជុំគ្នា ដោយស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធជាមួយនឹងការបង្ការជំងឺកូវីដ១៩ ។

អាស្រ័យដូចបានជម្រាបជូនខាងលើបងប្អូនអ្នកសារព័ត៌មាន និងអ្នកគាំទ្រក្លឹបភ្នំពេញក្រោនអាចធ្វើការសួរសំនួរផ្សេងៗជុំវិញការប្រកួតដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យទី៥ខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ