«យើងចង់បាន ៣ពិន្ទុក្នុងទឹកដី» ម៉ៅ សាវីន និយាយពីការប្រកួតជាមួយ ក្រុមនារីខេត្តបាត់ដំបង សប្តាហ៍នេះ

October 3, 2020 - 12:19 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ឆ្លងកាត់ការប្រកួតសប្តាហ៍ទី ១ ដែលក្រុមនារីភ្នំពេញក្រោន និងក្រុមនារីខេត្តស្វាយរៀង បានបញ្ចប់ទៅជាមួយការគ្មានគ្រាប់បាល់ទាត់បញ្ចូលទី និងចែកគ្នាម្នាក់ ១ពិន្ទុ នៅលើទីកដីនៃកីឡដ្ឋាន ខេត្តស្វាយរៀង នៃពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារី ម៉ៅ សាវីន ជាគ្រូបង្វឹកផ្ទាល់សប្បាយចិត្តក្នុងការយក ១ពិន្ទុ ខណៈចង់ដណ្តើម ៣ពិន្ទុសម្រាប់ការប្រកួតនាក្នុងទឹកដីនាសប្តាហ៍នេះវិញម្តង។

«សម្រាប់ការប្រកួតសប្តាហ៍ទី​ ២នេះពួកយើងបានត្រៀមខ្លួនរួចរាល់ និង១ ពិន្ទុពីការប្រកួតមុនក៏យើងសប្បាយរីករាយក្នុងការទទួលយក»។ សម្តីរបស់អ្នកគ្រូបង្វឹក ម៉ៅ សាវីន។

«សម្រាប់ការតាំងចិត្តរបស់ខ្ញុំផ្ទាល់ និងក្រុមទាំងមូល គឺពួកយើងចង់បាន ៣ពិន្ទុក្នុងទឹកដី ប៉ុន្តែអាស្រ័យទៅលើការត្រៀមខ្លួនរបស់យើងបានល្អប៉ុណ្ណា និងព្យាយាមឲ្យល្អបំផុតសម្រាប់ការប្រកួតក្នុងទឹកដីនេះ»។

«ការបរាជ័យរបស់យើងជាមួយ ក្រុមនារីខេត្តបាត់ដំបង ចាត់ទុកជាពេលកន្លង និងរាប់ចាប់ផ្តើមពីសូន្យឡើងមកវិញ។ ដូច្នេះសម្រាប់ការប្រកួតថ្ងៃទី ៤ ក្នុងទឹកដីពួកយើងនឹងត្រៀមខ្លួនឲ្យអស់ពីសមត្ថភាពដើម្បីត្រៀមយកលទ្ធផលល្អ»។

«ការប្រកួតកន្លងមកកូនក្រុមបានខិតខំប្រឹងប្រែង ខណៈចំណុចខ្វះខាតក្នុងនាមខ្ញុំជាគ្រូ និងព្យាយាមកែតម្រូវក្នុងកំឡុងពេលហ្វឹកហាត់ដើម្បីអភិវឌ្ឍន៍ទៅការប្រកួតបន្ទាប់ទៀត»។

រំលឹកថា ក្រុមនារីភ្នំពេញក្រោន នឹងជួប ក្រុមនារីខេត្តបាត់ដំបង នាថ្ងៃទី ៤ តុលា វេលាម៉ោង ៣រសៀល នៅលើកីឡដ្ឋាន Smart RSN។

មតិយោបល់


អត្ថបទផ្សេងៗ