ក្រោយឈ្នះទ័ពកាលពីយប់មិញលោកគ្រូ ស៊ុំ វណ្ណនិយាយអ្វីខ្លះ?

June 2, 2019 - 10:32 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយចប់ការប្រកួតដ៏តានតឹងនៃជំនួបរវាងក្រុមភ្នំពេញក្រោន និងក្រុមក្រសួងការពារជាតិ ដោយក្រុមម្ចាស់ផ្ទះបានយកឈ្នះក្រុមភ្ញៀវជាមួយនឹងលទ្ធផល ៣១ លោកគ្រូ ស៊ុំ វណ្ណា បានយល់ថាជ័យជម្នះថ្ងៃនេះ វាកើតចេញមកពីការសហការគ្នា និងកម្លាំងទឹកចិត្តរបស់កីឡាករ ។ គ្រូបង្វឹកបណ្តោះអាសន្នរូបនេះបាននិយាយថា៖ « ជ័យជម្នះថ្ងៃនេះវាបានមកពីទឹកចិត្តកីឡាករម្នាក់ៗ ការលេងសហការគ្នា យើងមិនមានការដាក់សម្ពាធទៅលើកីឡាករណាម្នាក់នោះទេ ពោលគឺឲ្យពួកគាត់លេងតាមការហ្វឹកហាត់របស់យើង »

លោកគ្រូបានបញ្ជាក់ទៀតថា៖ « ការឈ្នះ២ប្រកួតជាប់គ្នានេះវាបង្ហាញឲ្យឃើញថាជាសញ្ជាវិជ្ជមានមួយសម្រាប់ក្រុម ព្រោះរាល់ចំនុចអសកម្មទាំងឡាយយើងនឹងលុបបំបាត់វាម្តងបន្តិចៗ ពួកយើងនៅជាមួយកីឡាករជាប់ជានិច្ច បើទោះជាគាត់ខុសក៏ដោយក៏យើងព្យាយាមធ្វើការ និងកែលម្អរគាត់បន្ថែមទៀត ពោលគឺធ្វើយ៉ាងណាដើម្បីឲ្យក្រុមទាំងមូលរុញចំណាត់ថ្នាក់ឡើងទៅលើតាមដែលអាចធ្វើបាន »

គួររំលឹកផងដែរថាស្ថិតក្នុងក្រសែភ្នែកអ្នកទស្សនាប្រមាណជាង២២០០នាក់ ក្រុមភ្នំពេញក្រោនធ្វើបានយ៉ាងល្អដោយឈ្នះក្រុមជើងឯកពានរង្វាន់ ហ៊ុន សែន ឆ្នាំ២០១៨ នៅកីឡដ្ឋាន Smart RSN

មតិយោបល់


អត្ថបទផ្សេងៗ