Paulo Victor: យើងត្រូវតែរឹងមាំ និងខ្លាំងពីមួយប្រកួតទៅមួយប្រកួត

March 2, 2020 - 11:04 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

Paulo Victor បានបង្ហាញខ្លួនយ៉ាងល្អក្នុងការប្រកួតដំបូងរបស់ខ្លួនជាមួយក្រុមអាស៊ីអឺរ៉ុប ក្នុងជំនួបកាលពីថ្ងៃសៅរ៍ ដោយរូបគេបានទាត់បញ្ចូលទីមួយគ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីបានសម្រេចមួយគ្រាប់ផងដែរ ។ ខ្សែប្រយុទ្ធឆ្មើមរូបនេះបាននិយាយថា៖ « ខ្ញុំរីករាយណាស់ដែលការប្រកួតលើកដំបូងរបស់ខ្ញុំ ហើយខ្ញុំអាចជួយក្រុមឲ្យទទួលបានបីពិន្ទុដូច្នេះ ។ ខ្ញុំគិតថា វាគឺជាការប្រកួតមួយដែលល្អ ប៉ុន្តែខ្ញុំសង្ឃឹមថាខ្ញុំនឹងព្យាយាមអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត ដើម្បីជួយក្រុមឲ្យឈ្នះរាល់ការប្រកួត ។ »

Paulo Victor បានបន្ថែមទៀតថា៖ « ក្រុមរបស់យើងមានកីឡាករដែលមានបញ្ហារបួសច្រើន ហើយពេលនេះពួកគេមួយចំនួនបានត្រលប់មកចូលរួមវិញហើយ ខ្ញុំសង្ឃឹមថាយើងនឹងបន្តការឈ្នះរបស់យើងបន្ថែមទៀត នឹងទទួលបានគោលដៅរួមរបស់យើង ដែលចង់ឈ្នះការប្រកួតទាំងអស់រហូតដល់ចប់ការរដូវកាល ។ ប៉ុន្តែយើងក៏ត្រូវធ្វើការឲ្យខ្លាំងដែរពីមួយប្រកួតទៅមួយប្រកួត ព្រោះយើងត្រូវតែខ្លាំងពីមួយជំហានទៅមួយជំហាន ។ »

សម្រាប់ការប្រកួតបន្ទាប់ជាមួយព្រះខ័នរាជស្វាយរៀងកីឡាកររូបនេះបានបញ្ជាក់ថា៖ « រាល់ការប្រកួតទាំងអស់គឺវាលំបាក ហើយយើងដឹងថាពួកគេគឺជាក្រុមដែលខ្លាំងមួយនៅពេលនេះ ប៉ុន្តែយើងក៏មានសក្តានុពលដូចគ្នាសម្រាប់ការប្រកួតក្នុងដីរបស់យើង ដើម្បីទទួលបានបីពិន្ទុ ។ ខ្ញុំសង្ឃឹមថាអ្នកគាំទ្រនឹងមកទីនេះដើម្បីគាំទ្រ លើកទឹកចិត្តក្រុមរបស់យើងឲ្យកាន់តែច្រើនបន្ថែមទៀត ។ »

 

មតិយោបល់


អត្ថបទផ្សេងៗ