ក្រុមកីឡាករភ្នំពេញក្រោន នឹងប្រើប្រាស់ឈុតសម្លៀកបំពាក់ពិសេសមួយដើម្បីប្រកួតបើកឆាកស្អែកនេះ

March 15, 2019 - 3:07 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានសេចក្តីរីករាយសូមជម្រាបដល់អ្នកគាំទ្រឲ្យបានជ្រាបថាចំពោះការប្រកួត The Cambodian Classic Match ស្អែកនេះរវាងក្រុមភ្នំពេញក្រោន និងក្រុមបឹងកេត យើងនឹងសម្រេចប្រើប្រាស់ឈុតសម្លៀកបំពាក់ថ្មីមួយដែលជាឈុតពិសេស (Special Edition) ដើម្បីអបអរសាទរខួបគម្រប់ ១០ឆ្នាំនៃការប្រើប្រាស់ឈ្មោះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាផ្លូវការក៏ដូចជាដើម្បីស្វាគមន៍ការប្រកួតបើកឆាកនៃលីគកំពូលកម្ពុជាឆ្នាំ២០១៩នេះផងដែរ ។

សូមបញ្ជាក់ថា ឈុតពិសេសថ្មីនេះនឹងត្រូវប្រើប្រាស់សម្រាប់តែការប្រកួតណាដែលសំខាន់ៗរបស់ក្រុមសម្រាប់រដូវកាលថ្មីនេះ ហើយដើម្បីជាការតបស្នងចំពោះការរង់ចាំយ៉ាងអន្ទះសារបស់អ្នកគាំទ្រនោះ ក្លឹបនឹងសម្រេចប្រើប្រាស់ឈុតនេះក្នុងការប្រកួតស្អែកនេះតែម្តង ដូច្នេះសូមគោរពអញ្ជើញអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនទាំងអស់ចូលរួមទស្សនាការប្រកួត The Cambodian Classic Match នៅកីឡដ្ឋាន RSN នាវេលាម៉ោង៦ល្ងាច ឲ្យបានច្រើនកុះករទាំងអស់គ្នា ៕

មតិយោបល់


អត្ថបទផ្សេងៗ