ក្រុមកីឡាករអាយុក្រោម១៨ឆ្នាំភ្នំពេញក្រោនទទួលបានលេខ៣សម្រាប់ពានរង្វាន់ KMH Cup 2019

June 2, 2019 - 11:34 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតពានរង្វាន់ KMH Cup 2019 ត្រូវបានបញ្ចប់ទៅដោយក្រុមកីឡាករអាយុក្រោម១៨ឆ្នាំភ្នំពេញក្រោនទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយការប្រកួតប្រជែងប្រមាណជាង៥ខែកន្លងមកនេះ ។ តាមការលើកឡើងរបស់គ្រូបង្វឹកលោក ម៉ក ភារុណគឺលោកមានការសប្បាយចិត្តដែលកូនក្រុមរបស់ខ្លួនមានឱកាស ក្នុងការបង្ហាញសមត្ថភាព ហើយលោកក៏ជំរុញទឹកចិត្តកូនក្រុមរបស់ខ្លួនឲ្យព្យាយាមបន្ថែមទៀតដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែងពានរង្វាន់ផ្សេងៗទៀតជាបន្តបន្ទាប់ ។

រូបភាពពី KMH Cup

គួរបញ្ជាក់ថាក្រុមភ្នំពេញក្រោនអាយុក្រោម១៨ឆ្នាំបានទទួលមេដាយសំរិទ្ធម្នាក់ៗ ហើយចំពោះកីឡាករដែលទាត់បញ្ចូលទីបានច្រើនជាងគេសម្រាប់ព្រឹត្តិការណ៍ KMH Cup 2019 គឺបានទៅកីឡាករ លឹម ពិសុទ្ឋ ដោយរូបគេបានទាត់បញ្ចូលទី១៨គ្រាប់ម្នាក់ឯង ៕

មតិយោបល់


អត្ថបទផ្សេងៗ