សប្តាហ៍ទី៣ ក្លឹបភ្នំពេញក្រោន ទៅស្វាគមន៍ក្រុមចំណូលថ្មីវិសាខា នៅកីឡដ្ឋានវេស្ទើន

March 18, 2018 - 1:40 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានធ្វើដំណើរទៅកាន់កីឡដ្ឋានវេស្ទើន ដើម្បីធ្វើការប្រកួតជាមួយក្រុមចំណូលថ្មីវិសាខា ។ នេះជាការប្រកួតមួយដែលមានអ្នកចូលរួមទស្សនាច្រើន ព្រោះអ្នកគាំទ្ររបស់ក្រុមទាំងពីរមានមូលដ្ឋាននៅរាជធានីភ្នំពេញដូចគ្នា ។ មួយវិញទៀតពីរប្រកួតដំបូងរបស់ក្រុមទាំងពីរគឺសុទ្ធតែទទួលបានជ័យជំនះទាំងអស់ ដែលជាមូលហេតុដែលធ្វើឲ្យជំនួបមួយនេះមានភាពស្វិតស្វាញខ្លាំង ។ 

ក្រោមការប្រកួតដ៏តឹងតែងរវាងក្រុមទាំងពីរ យើងសង្កេតឃើញថា ក្រុមទាំងពីរព្យាយាមដាក់សម្ពាធលើគ្នាទៅវិញទៅមក ចាប់តាំងពីវគ្គទី១ រហូតដល់វគ្គទី២ ។ ការប្រកួតនេះត្រូវបានបញ្ចប់ទៅក្នុងលទ្ធផល ០-០ ពោលគឺក្រុមទាំងពីរចែកគ្នាម្នាក់មួយពិន្ទុ ដោយក្រុមភ្នំពេញក្រោន ឈរលេខ៤ ជាបណ្តោះអាសន្ននៃតារាងលីគកំពូលកម្ពុជា ៕

មតិយោបល់


អត្ថបទផ្សេងៗ