Valci Junior រកបាន៥គ្រាប់ម្នាក់ឯងក្នុងជំនួបចុងក្រោយក្នុងដីកាលពីម្សិលមិញ

September 24, 2018 - 10:13 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមភ្នំពេញក្រោនបានយកឈ្នះក្រុមវេស្ទើនភ្នំពេញក្រោមលទ្ធផល ៦-០ ក្នុងជំនួបចុងក្រោយនៅដីរបស់ខ្លួនកាលពីម្សិលមិញ នៃពានរង្វាន់លីគកំពូលកម្ពុជា សប្តាហ៍ទី២១ ។ ទោះបីជាវាជាការប្រកួតបង្គ្រប់កិច្ចពិតមែន តែវាជាការប្រកួតដែលក្រុមភ្នំពេញក្រោនត្រូវការជ័យជំនះជាដាច់ខាតដើម្បីរក្សាចំណាត់ថ្នាក់លេខ៥លើតារាងនៃលីគកំពូលកម្ពុជា ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ៦គ្រាប់របស់ក្រុមភ្នំពេញក្រោនទាត់បញ្ចូលទីដោយកីឡាករតែពីរអ្នកប៉ុណ្ណោះ ពោលគឺមួយគ្រាប់ទាត់បញ្ចូលទីដោយខ្សែប្រយុទ្ធវ័យក្មេង យ៊ើ ម៉ូស្លីម និងកីឡាករប្រេស៊ីល Valci Junior ទាត់បញ្ចូលទីប្រាំគ្រាប់ម្នាក់ឯង ។

មតិយោបល់


អត្ថបទផ្សេងៗ