Valci Junior: ៣ពិន្ទុពិតជាសំខាន់សម្រាប់ការប្រកួតចុងក្រោយរបស់យើង

September 28, 2018 - 11:18 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមភ្នំពេញក្រោន Valci Junior ដែលទើបតែរកបាន ៥គ្រាប់ម្នាក់ឯងក្នុងការប្រកួតជាមួយក្រុមវេស្ទើនភ្នំពេញកាលពីសប្តាហ៍មុន បានយល់ឃើញថាការប្រកួតជាមួយក្រុមបឹងកេតនៅថ្ងៃអាទិត្យនេះគឺជាការប្រកួតដែលសំខាន់ ហើយរូបគេចង់ឲ្យក្រុមបញ្ចប់ទៅដោយទទួលបានបីពិន្ទុ ។

 

ថ្លែងក្រោយបញ្ចប់ការប្រកួតជាមួយក្រុមវេស្ទើនរូបគេបានលើកឡើងថា៖​ « អ្វីដែលខ្ញុំចង់បាននោះគឺបញ្ចប់ការប្រកួតរបស់យើងក្នុងរដូវកាលនេះជាមួយនិងការទទួលបាន ៣ពិន្ទុបន្ថែមទៀត បើទោះបីជាយើងឱកាសក្នុងការប្រជែងយកពានក៏ដោយ » ។

សូមបញ្ជាក់ថាកីឡាករ Valci Junior ទើបតែបានចូលរួមជាមួយក្រុមភ្នំពេញក្រោននៅជើងទីពីរនៃរដូវកាលនេះតែប៉ុណ្ណោះ ប៉ុន្តែរូបគេបានបង្ហាញខ្លួនយ៉ាងល្អនៅលើទីលានដោយរកគ្រាប់បាល់បានចំនួន១២គ្រាប់ ក្នុងការប្រកួតចំនួន១០លើក ៕

មតិយោបល់


អត្ថបទផ្សេងៗ