វ៉ា សុថន បង្ហាញចំណាប់អារម្មណ៍ទៅលើមិត្តរួមក្រុមក្រោយលេងបានពីរប្រកួត

January 8, 2019 - 10:30 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីបានចូលរួមជាមួយក្រុមក្នុងការប្រកួតលក្ខណៈមិត្តភាពពីរលើករួចមកកីឡាករសម្បូរទៅដោយបច្ចេកទេសនៅលើទីលាន វ៉ា សុថន បានបង្ហាញអារម្មណ៍រំភើបដែលឃើញមិត្តរួមក្រុមមានភាពរីកចំរើនខ្លាំង ។

ថ្លែងក្រោយចប់ការប្រកួតកីឡាករអាយុ៣១ឆ្នាំរូបនេះបាននិយាយថា៖ « ខ្ញុំគិតថាពួកគេធ្វើបានយ៉ាងល្អនៅលើទីលាន ពួកគេព្យាយាមធ្វើការហ្វឹកហាត់ខ្លាំងណាស់ យើងមានកីឡាករដែលមានគុណភាពមួយចំនួនដូចជា ម៉ៅ ពិសិដ្ឋ ចាន់ចាវ ប៉ូលីន និងធីវ៉ា ហើយយើងក៏មានកីឡាករជាច្រើនទៀតដែលល្អៗផងដែរ » ។

បន្ថែមលើនេះទៅទៀតសុថនបានបញ្ជាក់ថា៖ « អ្វីដែលយើងត្រូវធ្វើបន្ថែមទៀតនោះគឺការយកចិត្តទុកដាក់ ភាពវៃឆ្លាតនៅលើទីលាន និងព្យាយាមហ្វឹកហាត់កម្លាំងឲ្យកាន់តែខ្លាំងជាងនេះទៅទៀត ។ នៅពេលនេះយើងត្រូវតែធ្វើឲ្យក្រុមយើងក្លាយជាក្រុមថ្មីមួយទៀតព្រោះយើងមានគ្រូថ្មី កីឡាករថ្មី និងរចនាសម្ព័ន្ធថ្មីក្នុងក្លឹបដូចគ្នា » ។

សូមបញ្ជាក់ថាកីឡាករវ៉ា សុថនជាកីឡាករដែលមានបទពិសោធន៍ក្នុងលីគកំពូលកម្ពុជា និងធ្លាប់ជួយក្រុមភ្នំពេញក្រោនលើកពានក្នុងឆ្នាំ២០១៥ ហើយយើងសង្ឃឹមថាវត្តមានរបស់រូបគេនឹងជួយក្រុមឲ្យទទួលបានជោគជ័យនាពេលខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ