វ៉ា សុថន៖ រីករាយណាស់ដែលបានពាក់ឯកសណ្ឋានថ្មីឆ្នាំ២០១៩របស់ក្លឹបភ្នំពេញក្រោន

March 27, 2019 - 10:47 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខ្សែបម្រើប្រយុទ្ធរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន កីឡាករវ៉ា សុថនបានសម្តែងអារម្មណ៍រីករាយជាខ្លាំង ក្រោយពីរូបគេក៏ដូចជាមិត្តរួមក្រុមបង្ហាញខ្លួនក្នុងកម្មវិធី The Singha’s Step ជាមួយឈុតឯកសណ្ឋានថ្មីឆ្នាំ២០១៩របស់ក្លឹបភ្នំពេញក្រោន ។ ជាមួយនឹងការបើកបង្ហាញឈ្មោះកីឡដ្ឋានថ្មី Smart RSN Stadium ក៏ដូចជាឯកសណ្ឋានថ្មីនេះកីឡាកររូបនេះបានលើកឡើងថា៖ « វាគឺជាកិត្តិយសរបស់ខ្ញុំណាស់ដែលបានបង្ហាញខ្លួនក្នុងកម្មវិធីដ៏ល្អ ជាមួយក្លឹបបាល់ទាត់ដែលល្បីជាងគេនៅកម្ពុជា ។ ចំពោះអាវថ្មីរបស់យើងគឺស្អាត ពួកយើងពិតជារីករាយណាស់នៅពេលដែលយើងឃើញអាវជាលើកដំបូង ក្រុមកីឡាករទាំងអស់មានអារម្មណ៍ល្អជាមួយនឹងការបង្ហាញថ្មីនេះ ហើយពួកយើងមានមោទកភាពណាស់ » ។

កីឡាករវ័យ៣១ឆ្នាំរូបនេះបានបន្ថែមទៀតថា៖ « ក្នុងនាមជាអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោន ពួកគាត់គួរតែទិញឯកសណ្ឋានថ្មីរបស់យើងមកពាក់ដើម្បីគាំទ្រនៅពេលដែលពួកយើងប្រកួតម្តងៗ វាគឺជាកម្លាំងចិត្តរបស់ក្រុមកីឡាកររបស់ពួកយើងនៅពេលដែលឃើញអ្នកទាំងអស់គ្នា ហើយកីអាចបង្ហាញទៅកាន់ក្រុមអ្នកគាំទ្រក្លឹបដទៃទៀតដែរថាយើងមានក្លឹបដែលយើងស្រលាញ់ក្នុងវិស័យបាល់ទាត់ » ។ អ្វីដែលសំខាន់នោះគឺ នៅពេលដែលខ្ញុំឃើញពួកគេពាក់ឯកសណ្ឋានរបស់យើងមកគាំទ្រ ធ្វើឲ្យខ្ញុំមានទំនុកចិត្តបន្ថែមទៀតក្នុងការលេង និងបង្ហាញខ្លួនលើទីលានដើម្បីដណ្តើមយកជ័យជម្នះជូនក្រុម » ។

សូមបញ្ជាក់ថាក្លឹបបាល់ទាត់ភ្នំពេញក្រោនទើបតែធ្វើការបង្ហាញឈ្មោះកីឡដ្ឋានថ្មី ក៏ដូចជាបង្ហាញឯកសណ្ឋានថ្មីឆ្នាំ២០១៩ក្នុងកម្មវិធី The Singha’s Step កាលពីថ្ងៃទី២៥កន្លងផុតទៅនេះ ៕​

មតិយោបល់


អត្ថបទផ្សេងៗ