វ៉ា សុខថន និយាយអំពីការប្រកួតជាមួយ អគ្គិសនីកម្ពុជា និងការបង្ហាញខ្លួនរបស់យុវជន២រូប

June 17, 2019 - 12:21 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

វ៉ា សុខថន បានបង្ហាញខ្លួនពេញ៩០នាទី ក្នុងការប្រកួតយកឈ្នះក្លិបអគ្គិសនីកម្ពុជា ៥ទល់០ ក្នុងសប្តាហ៍ទី១១ នៃលីគកំពូលកម្ពុជា រដូវកាល២០១៩ ។

ជាមួយគ្នានោះកីឡាករកូនកាត់ខ្មែរ-បារាំង រូបនេះក៏បានបង្ហាញអំពីចំណាប់អារម្មណ៍សម្រាប់ការប្រកួតជាមួយលទ្ធផលដ៏ត្រចះត្រចង់ថា៖ «ខ្ញុំគិតថាយើងធ្វើបានល្អ ហើយយើងមកទីនេះដើម្បីយក៣ពិន្ទុ។ យើងត្រៀមរៀបចំខ្លួនបានល្អសម្រាប់២សប្តាហ៍កន្លងមកនេះ។ យើងបានបង្ហាញពីការលេងបានយ៉ាងល្អមិនថាក្រុមតូច រឺធំ។ យើងអាចប្រកួតប្រជែងជាមួយពួកគេ
បាន»។

ស្របគ្នានេះខ្សែបម្រើវ័យ៣១ឆ្នាំ ក៏បានកោតសរសើរអំពីការបង្ហាញខ្លួនប្រកួតដំបូងរបស់កីឡាករវ័យក្មេង សេត រ៉ូហ្សាក់​ និងលឹម ពិសុទ្ធ និងរកគ្រាប់បាល់លើកដំបូងសម្រាប់ក្លិប ។

«ពួកគេ (រ៉ូហ្សាក់​ និង ពិសុទ្ធ) រីកចម្រើនច្រើន ហើយក្រោមការដឹកនាំរបស់គ្រូបង្វឹកខ្មែរ លោក ស៊ុ វណ្ណា ពូកគេយល់បានច្រើន និងមានទំនុកចិត្តក្នុងការលេង ។ យើងមានអារម្មណ៍រាល់ថ្ងៃ និងរាល់សប្តាហ៍ នៅពេលហ្វឹកហាត់ ហើយអ្នកក៏អាចឃើញពីការរីកចម្រើនរបស់ក្លិបនៅក្នុងការប្រកួត» ៕

មតិយោបល់


អត្ថបទផ្សេងៗ