ក្លិបបាល់ទាត់ភ្នំពេញក្រោន ចែកផ្លូវជាមួយ វ៉ា សុខថន

December 23, 2019 - 11:31 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមប្រកាសជាផ្លូវការនៃការសម្រេចចែកផ្លូវជាមួយកីឡាករ វ៉ា សុខថន ក្រោយរួមរស់ជាមួយក្លិបពេញមួយរដូវកាល២០១៩។

ខ្សែបម្រើ វ័យ៣២ឆ្នាំ រូបនេះបានបង្កើតនៅរដូវកាលដ៏ល្អជាមួយ ភ្នំពេញក្រោន ដោយឈ្នះជ័យលាភីកីឡាករទាត់បញ្ចូលទីច្រើនជាងគេ ជាមួយគ្រាប់បាល់ទាំង១១ ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ខណៈបង្ហាញខ្លួនចំនួន២២ប្រកួត ក្នុងលីគកំពូលកម្ពុជា រកបាន២គ្រាប់ និងបញ្ចូនបាល់៥លើក។

យើងទាំងអស់គ្នា សូមអរគុណចំពោះកីឡាករ វ៉ា សុខថន បានខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តខ្ពស់ជាមួយមិត្តរួមក្រុមកន្លងមក ហើយក៏សូមជូនពរឲ្យរូបគេសំណាងល្អនាពេលអនាគត៕

មតិយោបល់


អត្ថបទផ្សេងៗ