បច្ចុប្បន្នភាពអំពីការប្រកួតរបស់ក្រុមយុវជនអាយុក្រោម១៦ឆ្នាំ និង១៨ឆ្នាំ ក្នុងពានរង្វាន់ Youth League U16 & U18

March 10, 2020 - 3:14 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមយុវជនអាយុក្រោម១៦ឆ្នាំ និង១៨ឆ្នាំ របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឈានឡើងមកដល់ជុំទី២ នៃពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំ និង១៨ឆ្នាំ (Youth League U16 & U18)។

សម្រាប់ការប្រកួតដំបូងរបស់ U18 ភ្នំពេញក្រោន ក្នុងវគ្គជម្រុះជុំទី២នេះ បានបរាជ័យជាមួយ U18 បឹងកេត ដោយលទ្ធផល ៥ទល់២ ខណៈនៅសល់២ប្រកួតទៀតត្រូវជួប U18 វិសាខា និង U18 ISI ដង្កោសែនជ័យ។

រីឯ U16 ភ្នំពេញក្រោន ក្នុងការប្រកួត២លើកកន្លងមកបានយកឈ្នះ U18 យុវជនក្រសួងការពារជាតិ ដោយលទ្ធផល២ទល់១ និងស្មើគ្នា ១ទល់១ U18 អាស៊ីអឺរ៉ុបយូណាយធីត ខណៈត្រូវការត្រឹមស្មើជាមួយ U18 វិសាខា នៅការប្រកួតចុងក្រោយដើម្បីមានឱកាសឡើងទៅវគ្គបន្តជុំទី៣៕

មតិយោបល់


អត្ថបទផ្សេងៗ