ភ្នំពេញក្រោន ជួប ក្រសួងការពារជាតិ ក្នុងសប្តាហ៍ទី៣ ពានរង្វាន់ U18 Youth League

February 5, 2020 - 10:08 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ ភ្នំពេញក្រោន នឹងបន្តធ្វើការប្រកួតសប្តាហ៍ទី៣ ជាមួយ ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ ក្រសួងការពារជាតិ ក្នុងពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០១៩។

U18 ភ្នំពេញក្រោន នឹងធ្វើការប្រកួតនាថ្ងៃ អាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក នៅលើវាលស្មៅនៃកីឡដ្ឋាន Smart RSN។ គួររំលឹកថា ២ប្រកួតកន្លងមករបស់ U18 ភ្នំពេញក្រោន បានបរាជ័យ U18 វិសាខា ៥ទល់០ និងយកឈ្នះ U18 អគ្គិសនីកម្ពុជា ដោយលទ្ធផល ៣ទល់០៕

មតិយោបល់


អត្ថបទផ្សេងៗ