U18 ភ្នំពេញក្រោន ប្រកួតមិត្តភាព U18 បឹងកេត នាថ្ងៃសៅរ៍នេះ

August 9, 2019 - 2:49 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ  ភ្នំពេញក្រោន នឹងធ្វើការប្រកួតមិត្តភាពជាមួយ ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ បឹងកេត នាថ្ងៃសៅរ៍នេះ។

ការប្រកួតនឹងធ្វើឡើងនៅថ្ងៃសៅរ៍ទី ១០ ខែ សីហា វេលាម៉ោង៣រសៀល នៅទីលានហ្វឹកហាត់នៃកីឡដ្ឋាន Smart RSN។

រំលឹកថា ការប្រកួតមិត្តភាពកន្លងមកកាលពីថ្ងៃទី ២៧ ខែ កក្កដា U18 ភ្នំពេញក្រោន បានយកឈ្នះ U18 ព្រែកប្រាកីឡា ដោយលទ្ធផល៤ទល់១។ ខណៈការប្រកួតមិត្តភាពលើកនេះក៏ជាការត្រៀមខ្លួនដើម្បីចូលរួមពានរង្វាន់ជម្រើសជើងឯកជាតិយុវជនអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០១៩ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី ១ ខែ កញ្ញា ខាងមុខនេះ៕

មតិយោបល់


អត្ថបទផ្សេងៗ