U18 Youth League៖ U18 ភ្នំពេញក្រោន ទទួលសិទ្ធឡើងទៅវគ្គបន្ទាប់ ទោះមាន១ប្រកួតនៅសល់

February 12, 2020 - 10:06 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានទទួលសិទ្ធឡើងទៅវគ្គបន្តជុំទី២ដោយស្វ័យប្រវត្តិក្នុងពានរង្វាន់ U18 Youth League បន្ទាប់ពីយកឈ្នះ ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ ក្រសួងការពារជាតិ ដោយលទ្ធផល៥ទល់០ ក្នុងការប្រកួតទី៣ និងទោះបីជានៅសល់១ប្រកួត។

បច្ចុប្បន្ន U18 ភ្នំពេញក្រោន កំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់ទី២ នៃពូល A មាន៦ពិន្ទុស្ទួនជាមួយ U18 អគ្គិសនីកម្ពុជា ប៉ុន្តែអស់ការប្រកួត ខណៈ វិសាខា កំពូលតារាង មាន៩ពិន្ទុពេញដោយមិនទាន់បរាជ័យ។

យ៉ាងណាក៏ដោយ U18 ភ្នំពេញក្រោន ដែលទទួលបានសិទ្ធឡើងទៅជុំបន្ទាប់ នឹងត្រូវធ្វើការប្រកួតទី៤របស់ខ្លួនដោយត្រូវជួបជាមួយ សាលាតម្រង់ទិសភាគខាងជើង នាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក នៅកីឡដ្ឋាន Smart RSN៕

មតិយោបល់


អត្ថបទផ្សេងៗ