ព័ត៌មានលម្អិតរបស់ U18 ភ្នំពេញក្រោន ក្នុងជុំទី២ នៃពានរង្វាន់ U18 Youth League

March 2, 2020 - 4:45 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ ភ្នំពេញក្រោន បានបន្តឡើងមកកាន់ជុំទី២ នៃពានរង្វាន់ U18 Youth League ក្រោយបញ្ចប់ចំណាត់ថ្នាក់លេខ២ នៃពូល A។ ៤ប្រកួតនោះ U18 ភ្នំពេញក្រោន ឈ្នះ៣ និងចាញ់១ លើក។

យ៉ាងណាមិញ ក្នុងជុំទី២ នៃពានរង្វាន់ U18 Youth League ភ្នំពេញក្រោន នឹងបន្តស្ថិតនៅពូល A ជាមួយ U18 បឹងកេត, U18 វិសាខា និង U19 ISI ដង្កោសែនជ័យ។

ខណៈក្រុមមានចំណាត់ថ្នាក់ខ្ពស់ជាងគេចំនូន២នៅក្នុងពូល នឹងមានសិទ្ធឡើងទៅវគ្គបន្តក្នុងជុំទី៣៕

***កម្មវិធីប្រកួតសម្រាប់ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ ភ្នំពេញក្រោន ជុំទី២ នៃពានរង្វាន់ U18 Youth League***

  • ថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២០៖ បឹងកេត ប្រកួត ភ្នំពេញក្រោន វេលាម៉ោង៨ព្រឹក កីឡដ្ឋាន Cambodia Airways
  • ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០៖ ភ្នំពេញក្រោន ប្រកួត វិសាខា វេលាម៉ោង៨ព្រឹក កីឡដ្ឋាន Smart RSN
  • ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២០៖ ISI ដង្កោសែនជ័យ ប្រកួត ភ្នំពេញក្រោន វេលាម៉ោង៨ព្រឹក កីឡដ្ឋាន KMH Park

មតិយោបល់


អត្ថបទផ្សេងៗ