យុវជនក្រុមសិង្ហក្រហមភ្នំពេញក្រោន ជាម្ចាស់ពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ នាឆ្នាំ២០២០នេះ

August 31, 2020 - 7:50 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ឆ្លងកាត់ការប្រកួតប្រជែងរយៈពេលជាង២០សប្តាហ៍នៃពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ យុវជនក្រុមសិង្ហក្រហមភ្នំពេញក្រោនបានក្លាយជាម្ចាស់គ្រងតំណែងជើងឯកនៃពានរង្វាន់នេះ ក្រោយឈ្នះការប្រកួតលើក្រុមយុវជនវិសាខាជាមួយនឹងលទ្ធផល៣ទល់២កាលពីម្សិលមិញនេះ ។

គួរបញ្ជាក់ផងដែរថាឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញនេះអ្នកដែលទាត់បញ្ចូលទីជួយក្រុមឈ្នះការប្រកួតគឺមានកីឡាករ សំអុល ទីណា នៅនាទី៣៨ និងពីរគ្រាប់ទៀតទាត់បញ្ចូលទីដោយកីឡាករ រស់ តារាពេជ្រ នៅនាទី៦៩ និង៩០បូក៥ ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមអរគុណដល់អ្នកគាំទ្រក្លឹប និងតែងតែគាំទ្រក្រុមយុវជនអាយុក្រោម១៨ឆ្នាំតាំងពីការប្រកួតជុំដំបូងរហូតដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ យើងសូមចែករំលែកភាពរីករាយនេះទៅកាន់អ្នកគាំទ្ររបស់យើងគ្រប់ទីកន្លែងផងដែរ។

ខណៈលោក ម៉ក់ ភារុណ ជាគ្រូបង្វឹករបស់ ភ្នំពេញក្រោន អាយុក្រោម ១៨ឆ្នាំ ទទួលបានពានរង្វាន់គ្រូបង្វឹកល្អជាងគេ, ខ្សែប្រយុទ្ធ ចន ចំរើន ឈ្នះពានរង្វាន់កីឡាករល្អជាងគេ និងអ្នកចាំទី​ គឹម ចាន់ធី ឈ្នះពានរង្វាន់អ្នកចាំទីល្អជាងគេ៕

មតិយោបល់


អត្ថបទផ្សេងៗ