U18, U14 និង U17 Elite របស់ ភ្នំពេញក្រោន នឹងធ្វើការប្រកួតមិត្តភាពនាចុងសប្តាហ៍នេះ

August 23, 2019 - 12:29 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ, ក្រុមយុវជនអាយុក្រោម១៤ឆ្នាំ និង U17 Elite របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងចេញធ្វើការប្រកួតមិត្តភាពនាសប្តាហ៍នេះ។

សម្រាប់ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ នឹងការប្រកួតជាមួយ ក្រុមជើងព្រៃ នៅថ្ងៃសៅរ៍ទី ២៤ ខែ សីហា វេលាម៉ោង៣រសៀល នៅទីលានហ្វឹកហាត់នៃកីឡដ្ឋាន Smart RSN។

ខណៈថ្ងៃអាទិត្យ ទី២៥ ខែ សីហា ក្រុមយុវជនអាយុក្រោម១៤ឆ្នាំ ក៏មានការប្រកួតជាមួយ ក្រុមយុវជនអាយុក្រោម១៥ឆ្នាំសាលាតម្រង់ទិសខេត្តកំពង់ឆ្នាំង វេលាម៉ោង២និង៣០នាទី និងU17 Elite របស់ភ្នំពេញក្រោន នឹងប្រកួតមិត្តភាពជាមួយ Fox Empire វេលាម៉ោង៤រសៀល៕

មតិយោបល់


អត្ថបទផ្សេងៗ