U-18 ភ្នំពេញក្រោន ជួប ព្រែកប្រាកីឡា ក្នុងការប្រកួតមិត្តភាពរសៀលនេះ

July 27, 2019 - 10:07 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ ភ្នំពេញក្រោន នឹងធ្វើការប្រកួតមិត្តភាពជាមួយ ក្រុមយុវជនព្រែកប្រាកីឡា នាថ្ងៃទី ២៧ ខែ កក្កដា រសៀលម៉ោង៤ នៅលើកីឡដ្ឋាន Smart RSN។

រំលឹកថា ការប្រកួតមិត្តភាពខាងលើគឺជាការត្រៀមខ្លួនរបស់ U-18 ភ្នំពេញក្រោន ដើម្បីចូលរួមពានរង្វាន់ជម្រើសជើងឯកជាតិយុវជនអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០១៩ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី ១ ខែ កញ្ញា ខាងមុខនេះ។ ក្នុងនោះ U-18 ភ្នំពេញក្រោន ស្ថិតនៅពូល B ជាមួយ អាស៊ីអឺរ៉ុបយូណាយធីត, កំពង់ចាម, ក្រសួងការពារជាតិ, ព្រះខ័នរាជស្វាយរៀង, KMH និង វិសាខា៕

មតិយោបល់


អត្ថបទផ្សេងៗ