U-18 និងក្រុមនារី ភ្នំពេញក្រោន ទទួលជ័យជម្នះត្រចះត្រចង់ក្នុងការប្រកួតមិត្តភាពសប្តាហ៍នេះ

July 28, 2019 - 11:30 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ និងក្រុមនារី របស់ក្លិប ភ្នំពេញក្រោន សុទ្ធតែទទួលជ័យជម្នះជាមួយលទ្ធផលយ៉ាងត្រចះត្រចង់ក្នុងការប្រកួតមិត្តភាពនាសប្តាហ៍នេះ។

ក្នុងនោះក្រុមយុវជនអាយុក្រោម១៨ឆ្នាំ បានប្រកួតយកឈ្នះ ក្រុមយុវជនព្រែកប្រាកីឡា លទ្ធផល ៤ទល់១ ដែលបានបញ្ចប់កាលពីម្សិលមិញ។ ធ្វើបានដោយកីឡាករ សំអុល ទីណា នាទី២៦, សរ សុវណ្ណបញ្ញា នាទី២៩ និង៤០, រស់ តារាពេជ្រ​ នាទី៥០។

ខណៈក្រុមនារីរបស់យើង បានយកឈ្នះ ក្រុមនារីបឹងកេត ជាមួយលទ្ធផល ១០ទល់០ ដែលទើ​បបញ្ចប់ព្រឹកមិញនេះ។ ធ្វើបានដោយកីឡាការនី តាំង មករា នាទី១០ និង៥១, បាន ជាវី នាទី២៨, រ័ត ឆៃអៀង នាទី៣០, យ៉ែម នារតី នាទី ១៩ និង៦៦, ឆន ស្រីនី នាទី៥៦, គៀត ស៊ីវហ័ង នាទី ៦៨, ប៉ី ផល្លី នាទី៧១ និង ហេង សៀកឡេង នាទី៧៩៕

មតិយោបល់


អត្ថបទផ្សេងៗ