កម្មវិធីប្រកួតលីគ U-18 និងនារី ក្លិប ភ្នំពេញក្រោន ចូលរួមបន្តពន្យាពេល

August 26, 2019 - 12:29 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

យោងតាមលិខិតរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជូនដំណឹងថាពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម១៨ឆ្នាំ, ជម្រើសជើងឯកបាល់ទាត់នារី និងបាល់ទាត់នារីអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០១៩ នឹងត្រូវលើកពេលពន្យាពេលការប្រកួតរហូតដល់មានការជូនដំណឹងសារជាថ្មី។

នេះគឺជាការពន្យាលើកទី៣ បន្ទាប់ពីគម្រោងលើកដំបូងគ្រោងចាប់ផ្តើមថ្ងៃទី ២៨ ខែ កក្កដា និងបន្ទាប់មកគ្រោងចាប់ផ្តើមដើមខែថ្ងៃទី ១​ ខែកញ្ញា ខណៈពេលនេះបន្តពន្យាពេលដោយមិនទាន់ច្បាស់អំពីថ្ងៃចាប់ផ្តើមការប្រកួត៕

សូមរំលឹកថា យុវជនអាយុក្រោម១៨ឆ្នាំភ្នំពេញក្រោន ស្ថិតនៅពូល B ជាមួយ អាស៊ីអឺរ៉ុបយូណាយធីត, កំពង់ចាម, ក្រសួងការពារជាតិ, ព្រះខ័នរាជស្វាយរៀង, KMH និង វិសាខា។ ខណៈក្រុមនារីភ្នំពេញក្រោន ស្ថិតនៅជាមួយ ខេត្តកណ្តាល, ខេត្តកំពង់ឆ្នាំង, ខេត្តក្រចេះ, ខេត្តស្វាយរៀង, ខេត្តកំពង់ធំ, ខេត្តបន្ទាយមានជ័យ, សៀមរាប, រតនៈគិរី និងខេត្តកំពង់ស្ពឺ នៃពានរង្វាន់លីគបាល់ទាត់នារី ឆ្នាំ២០១៩ (Women Football League 2019)៕

មតិយោបល់


អត្ថបទផ្សេងៗ