U18 ប្រកួតបើកឆាកជួប វិសាខា ខណៈ U16 បន្តការប្រកួតសប្តាហ៍ទី២ ក្នុងថ្ងៃព្រមគ្នា

January 2, 2020 - 11:10 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

នាព្រឹកថ្ងៃទី ៥ ខែ មករា ឆ្នាំ២០២០ ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ និង១៦ឆ្នាំ ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើការប្រកួតក្នុងពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ និង១៦ឆ្នាំ ឆ្នាំ២០១៩ រៀបចំឡើងដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

U18 ភ្នំពេញក្រោន នឹងធ្វើការប្រកួតបើកឆាកក្នុងពូល A ជាមួយ U18 វិសាខា វេលាម៉ោង៩និង៣០នាទី នៅកីឡដ្ឋាន វិសាខា ស្របពេល U16 ភ្នំពេញក្រោន ប៉ះ U16 សាលាតម្រង់ទិសខេត្តកំពង់ឆ្នាំង ក្នុងសប្តាហ៍ទី២ នៅទីលាន វិទ្យាល័យកំពង់ត្រឡាច វេលាម៉ោង៧និង៣០នាទីព្រឹក។ U16 ភ្នំពេញក្រោន បានរងបរាជ័យជាមួយលទ្ធផល០ទល់២ U16 វិសាខា កាលពីថ្ងៃអាទិត្យកន្លងទៅ៕

មតិយោបល់


អត្ថបទផ្សេងៗ