គ្រូបង្វឹក U16 ភ្នំពេញក្រោន៖«យើងនឹងប្រឹងប្រែងឲ្យខ្លាំងអស់ពីសមត្ថភាព និងអ្វីដែលពួកយើងមានដើម្បីឡើងទៅវគ្គបន្ត»

January 3, 2020 - 7:00 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

លោក ម៉ែន ពិភព គ្រូបង្វឹកក្រុមយុវជនអាយុក្រោម១៦ឆ្នាំ ភ្នំពេញក្រោន នឹងត្រូវដឹកនាំក្រុមទៅប្រកួតជាមួយ សាលាតម្រង់ទិស ខេត្តកំពង់ឆ្នាំង ក្នុងសប្តាហ៍ទី២ នៃពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំ ឆ្នាំ២០១៩។

ការប្រកួតនឹងធ្វើឡើងនៅអាទិត្យនេះ វេលាម៉ោង៧និង៣០នាទីព្រឹក នៅទីលានវិទ្យាល័យកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

U16 ភ្នំពេញក្រោន ត្រូវការឈ្នះប្រកួតនេះជាដាច់ខាតដើម្បីបន្តក្តីសង្ឃឹមឡើងទៅវគ្គបន្ត ក្រោយបរាជ័យនៅប្រកួតដំបូងដោយលទ្ធផល២ទល់០ U16 វិសាខា។

យ៉ាងណាអតីតកីឡាកររបស់ក្លឹបបាល់ទាត់ភ្នំ​ពេញក្រោនរូបនេះ បានបង្ហាញពីឆន្ទៈមុះមត់ដើម្បីប្រជែងយក៣ពិន្ទុដោយលើកឡើងថាត្រូវតែប្រឹងប្រែងឲ្យខ្លាំងអស់ពីសមត្ថភាព និងអ្វីដែលមានដើម្បីឡើងទៅវគ្គបន្ត។

«សម្រាប់ការប្រកួតជិតមកដល់នាថ្ងៃអាទិត្យនេះ ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តនាពេលក្មេងៗមានការប្រកួតដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត។ ប៉ុន្តែយើងពិបាកនៅពេលយើងពុំដែលលេងនៅតាមខេត្ត ដូច្នេះពេលទៅប្រកួតនាខេត្តអាចនឹងប៉ះពាល់អារម្មណ៍កីឡាករមួយចំនួន»។

«ដោយសារយើងធ្លាប់បរាជ័យ ដូច្នេះថ្ងៃអាទិត្យយើងសង្ឃឹមថានឹងធ្វើបានល្អជាមុន ដោយសារយើងបានប្រកួតមិត្តភាពរហូតសម្រាប់លេងក្រៅទឹកដីដើម្បីអភិវឌ្ឍន៍ពួកគេ»។

«ចំពោះការប្រកួតនេះ បើសិនជាយើងចាញ់នឹងធ្លាក់ដោយស្វ័យប្រវត្តិ យើងនឹងប្រឹងប្រែងឲ្យខ្លាំងអស់ពីសមត្ថភាព និងអ្វីដែលពួកយើងមានដើម្បីឡើងទៅវគ្គបន្ត»។

មតិយោបល់


អត្ថបទផ្សេងៗ