សង្ខេបព្រឹត្តិការណ៍ U16 ភ្នំពេញក្រោន ក្រោយឡើងទៅជុំទី៣ នៃពានរង្វាន់ U16 Youth League

March 16, 2020 - 9:59 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមយុវជនអាយុក្រោម១៦ឆ្នាំ ភ្នំពេញក្រោន បានឡើងទៅការប្រកួតជុំទី៣ នៃពានរង្វាន់ U16 Youth League 2019 ក្រោយឈរលេខពីរក្នុងពូល A នៃវគ្គជម្រុះជុំទី២។

ការប្រកួតបិទពូលដែលទើបបញ្ចប់កាលពីម្សិលមិញនេះ U16 ភ្នំពេញក្រោន ត្រូវបាន U16 វិសាខា វាយបកយកឈ្នះជាមួយលទ្ធផល២ទល់៣។

គួរបញ្ជាក់ថា ៣ប្រកួតនៅជុំទី២កន្លងមក U16 ភ្នំពេញក្រោន ស្មើជាមួយ អាស៉ីអឺរ៉ុបយូណាយធីត ១ទល់១, វាយបកឈ្នះ ក្រសួងការពារជាតិ ២ទល់ និងបរាជ័យ ២ទល់៣ វិសាខា។

សម្រាប់ការប្រកូតជុំទី៣ នឹងត្រូវបានចែកជា២ពូល និងមាន៨ក្រុមចូលរួម ខណៈមានចំណាត់ថ្នាក់ខ្ពស់២ក្នុងពូល នឹងត្រូវបានជ្រើសរើសឡើងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ខណៈការចាប់ឆ្នោតបែងចែកពូលយើងនឹងជូនដំណឹងជាបន្តបន្ទាប់…

មតិយោបល់


អត្ថបទផ្សេងៗ