U16 ភ្នំពេញក្រោន ទទួលសិទ្ធឡើងវគ្គបន្តពានរង្វាន់ FFC U16 Youth League

January 21, 2020 - 10:33 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមយុវជនភ្នំពេញក្រោន អាយុក្រោម១៦ឆ្នាំ បានឆ្លងផុតវគ្គជម្រុះជុំដំបូងនៃពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំ ឆ្នាំ២០១៩ ក្រោយបញ្ចប់ការប្រកួត៣លើកកន្លងមក។

ឆ្លងកាត់៣ប្រកួត ឈ្នះ២ និងចាញ់១ មាន៦ពិន្ទុ បានជួយឲ្យ U16 ភ្នំពេញក្រោន មានសិទ្ធឡើងទៅវគ្គបន្តដោយបែងចែកចេញជា៤ពូល មាន១៦ក្រុម ខណៈក្រុមមានចំណាត់ថ្នាក់ល្អជាងគេពីរក្នុងពូលនីមួយៗត្រូវបានជ្រើសរើសឡើងមកវគ្គជម្រុះជុំទី២នេះ។

យ៉ាងណាបច្ចុប្បន្ន មានក្រុមតែចំនូន៨ប៉ុណ្ណោះមានសិទ្ធឡើងដោយស្វ័យប្រវត្តិ ភ្នំពេញក្រោន, វិសាខា, អាស៊ីអឺរ៉ុបយូណាយធីត, យុវជនក្រសួងការពារជាតិ, សាលាតម្រង់ទិសវិទ្យាល័យ ហ៊ុន សែន ខ្លាកូន បន្ទាយមានជ័យ, សាលាតម្រង់ទិសវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្ត ប៉ៃលិន, សាលាតម្រង់ទិសវិទ្យាល័យ ត្បែងមានជ័យ ព្រះវិហារ, សាលាតម្រង់ទិសអនុវិទ្យាល័យ ហ៊ុន សែន សំរោងគ្គឧត្តរមានជ័យ និងនគររាជ​ អេហ្វស៊ី៕

លទ្ធផល៣ប្រកួតកន្លងមករបស់ក្រុមយុវជនភ្នំពេញក្រោន អាយុក្រោម១៦ឆ្នាំ៖

  • ចាញ់ ២ទល់០ វិសាខា
  • ឈ្នះ ២ទល់០ សាលាតម្រង់ទិសវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច កំពង់ឆ្នាំង
  • ឈ្នះ ៧ទល់០ សាលាតម្រង់ទិស រាជធានីភ្នំពេញ

 

មតិយោបល់


អត្ថបទផ្សេងៗ