U16 និង U18 ភ្នំពេញក្រោន ស្ថិតនៅពូល A ព្រមគ្នាក្នុងពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំ និង១៨ឆ្នាំ

December 9, 2019 - 11:06 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមយុវជនក្លឹបបាល់ទាត់ភ្នំពេញក្រោន អាយុក្រោម១៦ឆ្នាំ និង១៨ឆ្នាំ សុទ្ធតែស្ថិតនៅពូល A ក្នុងពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំ និង១៨ឆ្នាំ ដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

សម្រាប់ U18 ភ្នំពេញក្រោន នៅពូល A ជាមួយ វិសាខា, ក្រសួងការពារជាតិ, អគ្គិសនីកម្ពុជា និង សាលាតម្រង់ទិសភាគខាងជើង។ ខណៈ U16 ភ្នំពេញក្រោន ស្ថិតនៅពូល A ជាមួយ វិសាខា, សាលាតម្រង់រាជធានីភ្នំពេញ និងសាលាតម្រង់ទិស វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច កំពង់ឆ្នាំង។

ការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំ និង១៨ឆ្នាំ នឹងធ្វើឡើងចាប់ពីថ្ងៃទី ១៤ ខែ​ ធ្នូ ឆ្នាំ២០១៩ ដល់ ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២០។

ការប្រកួតដំបូងរបស់ U18 ភ្នំពេញក្រោន នឹងជួប U18 វិសាខា នៅថ្ងៃទី ៥ ខែ មករា ឆ្នាំ២០២០ ស្របពេល U16 ភ្នំពេញក្រោន ជួប U16 វិសាខា នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០១៩ នៅកីឡដ្ឋាន Smart RSN៕

 

មតិយោបល់


អត្ថបទផ្សេងៗ