បញ្ជីឈ្មោះកីឡាករ U15 ភ្នំពេញក្រោន ក្នុងពានរង្វាន់ U15 Championship 2020-21

January 29, 2021 - 3:01 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ ភ្នំពេញក្រោន នឹងត្រូវចូលរួមជាមួយពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៥ ឆ្នាំរដូវកាល ២០២០ និង ២០២១ (U15 Championship 2020-21) ដែលគ្រោងនឹងធ្វើការប្រកួតដំបូងនៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២១។

📅 ជំនួបបើកឆាករបស់🔴 U15 ភ្នំពេញក្រោន ក្នុងពានរង្វាន់ជម្រើសជើងឯកយុវជន អាយុក្រោម ១៥ឆ្នាំ 🏆 នាថ្ងៃអាទិត្យនេះ
*
*
#PPCFC
#Smart

Posted by Phnom Penh Crown Academy on Wednesday, January 27, 2021

U15 ភ្នំពេញក្រោន នឹងស្ថិតនៅពូល A ជាមួយ ព្រះខ័នរាជស្វាយរៀង, បឹងកេត, សាលាតម្រង់ទិសខេត្តកំពង់ឆ្នាំង និងសមាគមកងយោធពលខេមរភូមិន្ទ។ ខណៈក្រុមស្ថិតនៅលេខ ១ និងលេខ ២ ក្នុងពូលនីមួយៗមានឱកាសឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ មុនឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២ ខែ ឧសភា ឆ្នាំ២០២១។

ខណៈខាងក្រោមនេះគឺជាបញ្ជីកីឡាករក្នុងក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ ភ្នំពេញក្រោន៖

*ចាំទី

អ៊ុក គឺមឈៀង, សុភាព ថៃយុត, ឡាយ​ ថាវរះ រតនះ

*ការពារ

កែវ សំអឿន, វ៉ាន់​ ចាន់ដេត, សេង ឧត្តម, អ៊ន សុខវាសនា, ហេង ហុងឧត្តម, ហឿង​ ស៊ីហ្វុង, ចំរើន លីឡុងហួយ, សាយ បញ្ញា, សុខ​ វិន, ភី សុវណ្ណផានិត, ឡាង ​លីម៉េង, ទ្រី លីហួរ, ថន ភីរ៉ានុត

*បម្រើ

ហ៊ត គីមឡុង, សុត មុន្នីរតនះ, កុល ស៊ីវឌ្ឈនា, ស៊ូ ហៃម៉ី, ម៉េង​ សំណាង, គង់ ណារ៉ុង, តាន់ វីរះបញ្ញឬទ្ធិ

*ប្រយុទ្ធ

គួយ​ បញ្ញា

មតិយោបល់


អត្ថបទផ្សេងៗ