U-12 ភ្នំពេញក្រោន បើកឆាកជួប U-12 មីយ៉ាន់ម៉ា ក្នុងពានរង្វាន់នាប្រទេសចិន

July 24, 2019 - 4:45 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

U-12 ភ្នំពេញក្រោន នឹងបើកឆាកជួប U-12 មីយ៉ាន់ម៉ា ក្នុងពានរង្វាន់ Soong Ching Ling Cup 2019 នៅប្រទេសចិន ដើមខែសីហា ក្នុងនាមជាបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជា ក្នុងចំណោមបណ្តាប្រទេសនាតំបន់អាស៊ានផ្សេងទៀត។

អ្នកគ្រូបង្វឹក ម៉ៅ សាវីន រួមជាមួយជំនួយការ២រូបទៀតមាន លោក គីម លាបហ្វុង និងអ្នកគ្រូ ង៉ែន សម្រស់ នឹងត្រូវដឹកនាំក្រុមកីឡាករចំនួន១៥នាក់ដើម្បីទៅចូលរួមពានរង្វាន់ខាងលើ ដែលគ្រោងចាប់ផ្តើមពីថ្ងៃទី ២ ដល់ ៩ សីហា នៅទីក្រុង  Xianghe ខេត្ត Hebei ប្រទេសចិន។

ការប្រកួតនឹងមានការចូលរួមពីក្រុមមកពីតាមបណ្តាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ដូចជា កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និងរៀតណាម បូករួមចិនជាម្ចាស់ផ្ទះ។ បញ្ជាក់សម្រាប់រូបមន្តនៃការប្រកួតគឹ៧ទល់៧៕

ពានរង្វាន់ Soong Ching Ling Cup 2019

ក្រុម ប្រកួត ក្រុម

ម៉ោង

ភ្នំពេញក្រោន​

ប្រក. មីយ៉ាន់ម៉ា 8:30

ភ្នំពេញក្រោន

ប្រក. វៀតណាម

8:30

ឥណ្ឌូនេស៊ី ប្រក. ភ្នំពេញក្រោន

8:30

ថៃ

ប្រក. ភ្នំពេញក្រោន

8:30

អត្ថបទពាក់ព័ន្ធ៖ បញ្ជីឈ្មោះកីឡាករចំនួន១៥នាក់ ក្រុម U-12 ភ្នំពេញក្រោន ចូលរួមពានរង្វាន់នៅប្រទេសចិន

មតិយោបល់


អត្ថបទផ្សេងៗ