យុវជនអាយុក្រោម១៨ឆ្នាំ ភ្នំពេញក្រោន ស្ថិតនៅពូល B ក្នុងពានរង្វាន់ FFC U-18 League 2019

July 16, 2019 - 12:23 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ភ្នំពេញក្រោន យុវជនអាយុក្រោម១៨ឆ្នាំ នឹងចូលរួមពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម១៨ឆ្នាំ (FFC U-18 League 2019) ដែលគ្រោងនឹងចាប់ផ្តើមនាថ្ងៃទី ២៨ កក្កដា ខាងមុខនេះ។

ការប្រកួតនឹងបែកចែកចេញជា៦ពូល ដោយយុវជនរបស់ក្លិបក្នុងលីគកំំពូលកម្ពុជាចំនួន១៣​ នឹងស្ថិតនៅពូល A និង​ B​ បូករួមក្រុមសាលាតម្រង់ទិសភ្នំពេញ។

ក្នុងនោះ U-18 ភ្នំពេញក្រោន ស្ថិតនៅពូល B ជាមួយ អាស៊ីអឺរ៉ុបយូណាយធីត, កំពង់ចាម, ក្រសួងការពារជាតិ, ព្រះខ័នរាជស្វាយរៀង, KMH និង វិសាខា។ សម្រាប់ពូលA មាន សូលទីឡូអង្គរ, អង្គរថាយហ្គឺរគិរីដងរែក, សាលាតម្រង់ទិសភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ, យុវជនបាទី, បឹងកេត និងអគ្គិសនីកម្ពុជា។

ខណៈ ពូល C (ខាងលិច) មានឧត្តរមានជ័យ, សៀមរាប, បន្ទាយមានជ័យ, បាត់ដំបង, ពោធិសាត់ និងប៉ៃលិន។ ពូលD (ខាងកើត) រតនៈគិរី, ស្ទឹងត្រែង, មណ្ឌលគិរី, ក្រចេះ, កំពង់ធំ និងព្រះវិហារ។ ពូល E (ខាងជើង) ស្វាយរៀង, ព្រៃវែង, ត្បូងឃ្មុំ, កំពង់ចាម, កណ្តាល, កំពង់ស្ពឺ និងអភិ.ខាងជើង។ ពូលF (ខាងត្បូង) កោះកុង, កំពត, ព្រះសីហនុ, កែប, តាកែវ និងកំពង់ឆ្នាំង។

ស្របពេលក្រុមអាចចុះបញ្ជីកីឡាករយ៉ាងច្រើន ៥០នាក់ និង២៥នាក់យ៉ាងតិច។ ការប្រកួតនឹងធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៧ និង៩ព្រឹក៕

មតិយោបល់


អត្ថបទផ្សេងៗ